ប្រសិនបើអ្នកមិនចង់អោយ កុំព្យូទ័ររបស់អ្នកទទួលការឆ្លង Virus ទេ អ្នកគួរតែយល់ដឹងនូវវិធីសាស្រ្តមួយចំនួនដូចខាងក្រោមនេះ ដើម្បីសំអាតប្រព័ន្ធកុំព្យួទ័ររបស់លោកអ្នក និង ជៀសវាងនូវការខូចខាតនោះ។
វិធីសាស្រ្ត
១. ចូរប្រុងប្រយ័ត្ននូវការទទួលយកdisks ឫ ឯកសារ ពីកុំព្យួទ័រអ្នកដទៃ។២. គួរតែប្រើបា្រស់កម្មវិធី កំចាត់មេរោគ ដើម្បីអោយការ ចែករំលែកឯកសារ, ទាញយកឯកសារពី internet រឺក៏ ការបើក e-mail ដែលគេបាន attach មកនោះ មានសុវិត្ថភាពកាន់តែខ្ពស់។
៣. ប្រសិនបើប្រព័ន្ធកុំព្យួទ័ររបស់អ្នកបានឆ្លងនូវ Viruses ហើយនោះ អ្នកគួរតែចូលកាន់គេហទំព័រនៃ
កម្មវីធីកំចាត់មេរោគដែលអ្នកប្រើបា្រស់ ហើយធើ្វការ update វា។ វាអាចជួយអោយអ្នករកឃើញនូវមេរោគនោះ ប៉ុនែ្តមិនអាចលុបវាចោលបានទេ។
៤. សែ្វងរកពត៌មានដែលជាក់លាក់នូវឈ្មោះ virus នោះ ដោយគ្រាន់តែវាយ ឈ្មោះ Virus នៅលើ Search Engine ដើម្បីរកវិធីសាស្រ្តក្នុងការលុប Viruses នោះចោល។ ឧទាហរណ៏៖ 'Melissa virus', 'BubbleBoy virus' និងផ្សេងៗទៀត។
៥. ទាញយកកម្មវិធី និង ដំឡើងកម្មវីធី ណាដែលអាចជួយអោយអ្នកអាច លុបចោលនូវ Virus។ ឫក៏អនុវត្តតាមការណែនាំណា ដែលអាចអោយអ្នកលុបវាបានដោយខ្លួនឯង មិនចាំបាច់ប្រើកម្មវីធីជំនួយ។
៦. គួរតែប្រុងប្រយ័ត្ននូវ file ណាដែលមាន extension .doc, .exe, .com, .xls រឺក៏ .ppt ដែលអ្នកបានទទួល។ និងមិនត្រូវបើក file ណាដែលមាន extension .vbs, ឫ .js។