www.khmer4l.co.cc with www.i1dlmusik.co.cc
តើអ្នកធ្លាប់គិតទេថា
កុំព្យូទ័ររបស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃ
ពីមួយម៉ោងទៅមួយម៉ោងមានអ្វីខ្លះប្រែប្រួលនៅពេលមានការដំឡើងកម្មវិធី
ថ្មីចូល ការលុបកម្មវិធីចេញ ការផ្លាស់ប្តូរប្រព័ន្ធ Windows Registry
ក៏ដូចជា System Files ជាដើម ។ ទាំងនេះកើតឡើងដោយអ្នកប្រើប្រាស់ផ្ទាល់
ហើយក៏អាចបណ្តាលមកពីមេរោគ ដែលឆ្លងចូលកុំព្យូទ័ររបស់អ្នកដែរ ។
មេរោគនឹងអាចកែប្រែប្រព័ន្ធ Windows Registry ឬក៏លុប System Files របស់
Windows ដែលវានឹងបណ្តាលឲ្យកុំព្យូទ័របស់អ្នកមានសភាពខុសប្លែកពីធម្មតា
ដូចជាដំណើរយឺតជាងមុននិងមានបញ្ហារំខានផ្សេងៗ ។
តើលោកអ្នកចង់កត់ត្រារាល់បំរែបំរួលទាំងនេះដែរ ឬទេ? ក្នុងពេលនេះ យើងសូមលើកយកនូវកម្មវិធីមួយមកបង្ហាញជូនមិត្ដអ្នកអានទាំងអស់ គឺកម្មវិធី Windows System State Analyzer ដែលកម្មវិធីនេះបានផ្ដល់ដោយមិនគិតថ្លៃពី ក្រុមហ៊ុន Microsoft ។ កម្មវិធីនេះអាចដំណើរការបាននៅ Windows ហើយវាទាមទារត្រឹមតែ .NET Framework 2.0 ប៉ុណ្ណោះ ។
តើលោកអ្នកចង់កត់ត្រារាល់បំរែបំរួលទាំងនេះដែរ ឬទេ? ក្នុងពេលនេះ យើងសូមលើកយកនូវកម្មវិធីមួយមកបង្ហាញជូនមិត្ដអ្នកអានទាំងអស់ គឺកម្មវិធី Windows System State Analyzer ដែលកម្មវិធីនេះបានផ្ដល់ដោយមិនគិតថ្លៃពី ក្រុមហ៊ុន Microsoft ។ កម្មវិធីនេះអាចដំណើរការបាននៅ Windows ហើយវាទាមទារត្រឹមតែ .NET Framework 2.0 ប៉ុណ្ណោះ ។
១-ការដំឡើងកម្មវិធី
ដំបូងសូមចម្លង
file setup នៃកម្មវិធីនេះពីគេហទំព័រ www.antkh.com
ជាមុនសិន បន្ទាប់មកចុចពីរដងលើ Software_Certification_Toolkit_x64.msi
(សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ 64 bits) ឬ
Software_Certification_Toolkit_x86.msi (សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍
32 bits)
នោះវានឹងចេញនូវផ្ទាំងជាបន្តបន្ទាប់ដូចខាងក្រោម ៖
សូមចុចប៊ូតុង Next ដើម្បីបន្ត រួចជ្រើសរើសយក custom installation ដើម្បីធ្វើការដំឡើងតែកម្មវិធី Windows System State Analyzer ។
សូមចុចប៊ូតុង Next
សូមជ្រើសរើសយក I accept the term in the license agreement បន្ទាប់មកចុចប៊ូតុង Next
ចុចប៊ូតុង Next
ចុចប៊ូតុង Install
សូមធ្វើការរង់ចាំដំណើរការចប់
២-ការប្រើប្រាស់
សូមបើកកម្មវិធីដែលបានដំឡើងរួច នោះវានឹងចេញផ្ទាំងមួយដូចខាងក្រោម៖
កម្មវិធីនេះចែកចេញជាពីរផ្នែកគឺ ផ្នែកចាប់ផ្តើមធ្វើការកត់ត្រា និង ផ្នែកបញ្ចប់ការកត់ត្រា ។
• ផ្នែកចាប់ផ្តើមធ្វើការកត់ត្រា ៖ នៅផ្នែកខាងឆ្វេងនៃរូបភាព សម្រាប់ចាប់ផ្តើមកំណត់ការកត់ត្រានៅពេល Windows មិនទាន់មានសភាពប្រែប្រួលដែលវាបានបង្កើតជា File មួយមានប្រភេទជា file*.bin
• ផ្នែកបញ្ចប់ការកត់ត្រា ៖ នៅផ្នែកខាងស្ដាំនៃរូបភាព សម្រាប់បញ្ចប់ការកត់ត្រា នោះវានឹងបង្កើតជា File មួយដែលមានប្រភេទ file ជា *.bin ដូចគ្នា ។
សំគាល់ ៖ កម្មវធីនេះអាចកត់ត្រាបាន ដូចជា Drives, Registry, Services, និង Drivers ដោយវាកត់ត្រារាល់ការ កែប្រែ ការលុប ការបញ្ចូល ដែលអ្នកកំណត់ ។
សូមចុចលើ Tools-> Option នោះវានឹងបង្ហាញផ្ទាំងដូចខាងក្រោម៖
សូម ធ្វើការជ្រើសរើសនូវអ្វីដែលអ្នកចង់កត់ត្រា ហើយចុចប៊ូតុង Add>> ។ កំណត់រួចរាល់សូមចុចប៊ូតុង OK នោះវានឹងរក្សាទុកនូវព័ត៌មានដែលបានកំណត់ទាំងនោះ ។ ជ្រើសរើសយក Create New បើសិនជាអ្នកចង់បង្កើតនូវកំណត់ត្រាថ្មី (នៅផ្នែកខាងឆ្វេងនៃកម្មវិធី)
ធ្វើការកំណត់ទីតាំង File ដែលនឹងត្រូវកត់ត្រា ហើយចុចប៊ូតុង Start ។
បញ្ជាក់៖ វាធ្វើការកត់ត្រា មានរយៈពេលយូរ ឬ ឆាប់អាស្រ័យទៅលើ ទំហំ ឯកសារ និង ព័ត៌មានដែលអ្នកបានកំណត់ ពេលកត់ត្រាចប់វានឹងបង្ហាញផ្ទាំងមួយដូច ខាងក្រោម៖
ចុចប៊ូតុង OK
អ្នកនឹងទទួលបានឯកសារមួយ ដែលមានប្រភេទជា *.bin នៅទីតាំងដែលបានកំណត់ សូមរក្សារទុកឯកសារនេះ ដើម្បីធ្វើការប្រៀបធៀប ។ នៅពេលដែលអ្នកចង់ដឹងមានបំរែបំរួលអ្វីខ្លះនាកំឡុងពេលប្រើប្រាស់ សូមធ្វើដូចចំណុចខាងលើ (ចំពោះផ្នែកខាងស្ដាំនៃកម្មវិធី) នោះអ្នកនឹងទទួលបានឯកសារមួយសម្រាប់ប្រៀបធៀបជាមួយឯកសារមុន ។
ការប្រៀបធៀប ដើម្បីរកចំណុចប្រែប្រួល
សូម ជ្រើសរើស Load existing នៅផ្នែកខាងឆ្វេងនៃកម្មវិធី ហើយធ្វើការស្វែងរកឯកសារដែលបានកត់ត្រាទីមួយ (ឧទាហរណ៍ ឈ្មោះ Pre install.bin) បន្ទាប់មកទៀតជ្រើសរើស Load existing នៅផ្នែកខាងស្ដាំនៃកម្មវិធី ហើយធ្វើការស្វែងរកឯកសារដែលបានកត់ត្រាទីពីរ (ឧទាហរណ៍ ឈ្មោះ Post install.bin) ។ ជាចុងក្រោយសូមចុចប៊ូតុង Compare (ដូចរូបខាងក្រោម) ៖
សូមចុច Yes ព្រោះវានឹងរក្សារទុកជាឯកសារមួយដែលមានប្រភេទជា *.HTML
សូមដាក់ឈ្មោះឯកសារហើយចុច Save
វានឹងបង្ហាញអំពីព័ត៌មានលម្អិតតាមរយៈ Browser ដូចខាងក្រោម៖
ពេលអ្នកចង់មើលព័ត៌មានបំរែបំរួលនេះលើកក្រោយអ្នក
គ្រាន់តែចុច Quick Comparision tab នៃកម្មវិធី (ក្រោម Menu
នៃមកម្មវិធី) ហើយចុចប៊ូតុង Detailed report
បន្ទាប់មកធ្វើការស្វែងរកឯកសារដែលមានប្រភេទ *.HTML (ឧទាហរណ៍
report.html) រួចចុចប៊ូតុង Save ជាការស្រេច ៕
ទាញយក
*** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី៣៧ សម្រាប់ខែមេសា ឆ្នាំ២០១២
*** software និងវីដេអូសម្រាប់ការអនុវត្ដន៍ ជាច្រើនទៀតមានក្នុងស៊ីឌីទស្សនាវដ្ដីអាន-ANT
<object classid="clsid:d27cdb6e-ae6d-11cf-96b8-444553540000"
width="425" height="350"
codebase="http://download.macromedia.com/pub/shockwave/cabs/flash/swflash.cab#version=6,0,40,0">